ប៉ៃលិន៖ ថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ ។
ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា ៖
១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន។
២.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែមករា ឆ្នាំ២០២៤ និងទិសដៅការងារបន្តខែបន្ទាប់ របស់រដ្ឋបាលខេត្តប៉ៃលិន។
៣.ពិនិត្យ និងអនុម័ត សេចក្តីសម្រេច៖
-ស្តីពីការកែសម្រួលប្រការ១ ថ្មី នៃសេចក្តីសម្រេចលេខ ០០៨/២៣ សសរ.ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការរៀបចំដែនដី និងនគរូបណីយកម្មខេត្តប៉ៃលិន។
៤.បញ្ហាផ្សេងៗ ។
សូមអរគុណ!